ភ្នំពេញ ៖ តាមសាលដីការរបស់តុលាការកំពូល ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះគណបក្សនយោបាយ ចំនួន៣ ចេញពីបញ្ជីគណបក្សនយោបាយ រួមមាន ៖ គណបក្សសង្គមប្រជាធិបតេយ្យ ,គណបក្សវង្កតខេមរៈមហានគរ និងគណបក្សប្រជាធិបតេយ្យខ្មែរ។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសាមីគណបក្សនយោបាយដូចមានឈ្មោះខាងលើ ត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕