ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្មេង២នាក់ ដែលបានជិះម៉ូតូធ្វេីសកម្មភាពវាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារធ្វេីការឃាត់ខ្លួនបានហេីយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១  ។ 

គួរបញ្ជាក់ថា ថ្មីៗនេះមានការរិះគន់ជាខ្លាំងបន្ទាប់ពីយុវជនមួយក្រុម ដែល ២នាក់បានជិះម៉ូតូ ឃើញជនបរទេសកំពុងជិះកង់សុខៗ ស្រាប់តែជិះទៅជិតរួចទះក្បាលជនបរទេសមួយដៃ ហើយនាំគ្នាថត និងសើចសប្បាយក្អាកក្អាយ។

ទង្វើនេះធ្វើឲ្យមហាជនរិះគន់ជាខ្លាំង និងសំណូមពរឲ្យសមត្ថកិច្ចចាត់វិធានការហៅមកអប់រំ ដើម្បីកុំឲ្យក្មេងស្ទាវបែបនេះធ្វើដូច្នេះដាក់ជនបរទេស ព្រោះនាំឲ្យគេវាយតម្លៃប្រទេសយើង។

យ៉ាងណាមិញនៅក្នុងវិដអូ ប៉ុន្មានវិនាទីបានបង្ហាញទីតាំងជ្រោយចង្វារ និងមានស្លាកលេខម៉ូតូ 1HK: 2418 ហើយគណនី Tiktok ឈ្មោះ Lim broken heart ជាអ្នកបង្ហោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ