ភ្នំពេញ ៖ តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរទេសចរណ៍ រាជធានី-ខេត្ត បានឲ្យដឹងថា នាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់ ក្នុងនោះភ្ញៀវជាតិ ១៤៧.៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១.៤៦៩ នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ តុលា បានបញ្ជាក់ថា  តួលេខនេះ មានការថមថយប្រមាណ ៤៤.៩១% ធៀបនឹងថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០ ប៉ុន្តែមានការកើនឡើងប្រមាណ ២៧,៥៥% ធៀបនឹងថ្ងៃឈប់សម្រាកចុងសប្តាហ៍កន្លងមក។ 

ជាមួយគ្នានេះ ក្រសួងសង្កេតឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងមានការផុសផុលខ្លាំងនៅតាមបណ្តារាជធានីខេត្ត ខណៈដែលគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវ រួមទាំងខេត្តសៀមរាបផងដែរដែលបានបិទបញ្ចប់ការបិទខ្ទប់នាសប្តាហ៍កន្លងមក លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋាន  ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ