ព្រីមៀរ៍ផាក សម្រេចបើកលក់គម្រោងដីឡូត៍ខ្នាតវីឡា ដំណាក់កាលទី៣ ហើយ
ភ្នំពេញ ៖ ដោយមានការគាំទ្រឥតឈប់ឈរពីសំណាក់បងប្អូនអតិថិជន ធ្វើឱ្យគម្រោងដំណាក់កាលទី២ របស់ព្រីមៀរ៍ផាក លក់ជិតអស់ទៀតហើយ ដូច្នេះក្រុមហ៊ុន ក៏សម្រេចបើកលក់ដំណាក់កាលទី៣ បន្ថែមទៀត តាមសំណូមពររបស់អតិថិជន។
តើគម្រោងដំណាក់កាលទី៣ មានលក្ខណៈពិសេសអ្វីខ្លះ? លក្ខណៈពិសេស រួមមាន៖
ទី១- ស្ថិតនៅស្របតាមបណ្តោយផ្លូវមេទំហំ ៣០ ម៉ែត្រភ្ជាប់ទៅផ្លូវជាតិ៧មករាផង ផ្លូវជាតិ ៦អាផង និងមហាវិថីឈ្នះឈ្នះផង។
ទី២- ដីមានច្រើនទំហំដូចជា ១០x២០ ១០x៣០ ២០x៣០ និងធំជាងនេះតាមការចង់បានរបស់អតិថិជន។
ទី៣- ប្រព័ន្ធលូ ផ្លូវ ទឹក ភ្លើង ត្រូវបានរៀបចំឡើងស្ទើររួចរាល់។
ទី៤- មានប្លង់រឹងស្រាប់សុវត្ថិភាព ១០០%។
និងទី៥- មានទីតាំងស្ថិតក្នុងតំបន់អភិវឌ្ឍក្បាលនាគ កៀកពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី រោងចក្រផលិតទឹកស្អាតបាក់ខែង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាលាបណ្តុះបណ្តាលសម្រាប់សិស្សនិងមន្រ្តីរាជការនៃវិស័យយុត្តិធម៌ ជិតពេទ្យ ផ្សារ សាលារៀន ហ៊ុមពទ័្ធដោយគម្រោងអភិវឌ្ឍធំៗជាច្រើនទៀត ជាពិសេសអមដោយទន្លេ២ ផ្តល់ខ្យល់បរិសុទ្ធ ជាទីដ៏ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតលឺថាចំណុចចាប់ផ្តើមនៃផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏មានចំងាយត្រឹមតែជាង៣ពាន់ម៉ែត្រប៉ុណ្ណោះពីគម្រោងព្រីមៀរ៍ផាក។
ដើម្បីឆ្លើយតបនិងសំណូមពរ ក៏ដូចជាការគាំទ្រពីអតិថិជន គម្រោងព្រីមៀរ៍ ផាក នឹងបើកលក់ដំណាក់កាលទី៣ ជាផ្លូវការ នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការផ្តល់ជូនការបញ្ចុះតំលៃដ៏អស្ចារ្យសរុបជាទឹកប្រាក់រហូតដល់ជាង ៦០,០០០ដុល្លារ ភ្លាមៗ បូកបន្ថែមការកាត់ប្លង់រឹងជូនដោយឥតគិតថ្លៃ ជាមួយនិងការរៀបចំសួនបន្ថែមក្នុងដីឡួត៍ជូនទៀតផង។
រកឯណាបានការផ្តល់ជូនដ៏ពិសេសនេះគឺមាននៅតែព្រីមៀរ៍ ផាកតែមួយប៉ុណ្ណោះ ដូច្នេះកុំឱ្យឱកាសដ៏ពិសេសនេះ កន្លងផុតទៅឱ្យសោះណា សូមអញ្ជើញមកមុននឹងទទួលបានទីតាំងល្អមុន ដីល្អកម្ររកបានគឺមានតែមួយគត់នៅគម្រោងព្រីមៀរ៍ផាក។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 092 9999 11 និង 093 9999 11 ព្រីមៀរ៍ ផាក ជាទីរស់នៅ និងវិនិយោគដ៏ល្អបំផុតរបស់លោកអ្នក៕