ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាពរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តនីតិកាលទី៦នេះ បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តមានចំនួន ២០,៤០៩ រូបនិងក្រុមការងាររាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំសង្កាត់ មានចំនួន១៩,៩១៣រូបសរុបក្រុមការរាជរដ្ឋាភិបាលចុះមូល ដ្ឋានមានចំនួន ៤០៣២២ រូប ។

ក្រុមការងារគ្រប់ ថ្នាក់បានរៀបចំវេទិកាសាធារណៈនៅទូទាំងប្រទេសបានច្រើនជាងក្នុងនីតិកាលទី៥ចំនួន៧,៤០២លើក (១០៤២១លើក/៣,០១៩លើក)មានប្រជាពលរដ្ឋចូលរួមច្រើនជាងអាណត្តិ ទី៥ចំនួន ៦៧៧,៧០៩នាក់(១,០៥៤,៤៣០នាក់/៣៧៦,៧២១ នាក់)។ ជាមធ្យម ភាគអ្នកចូលរួមក្នុងវេទិកាសាធារណៈ១លើកមានចំនួនប្រមាណ១១៣នាក់នៅអាណត្តិទី៦ប្រៀបធៀ បនឹងអាណត្តិទី៥ មានអ្នកចូលរួម១២៥នាក់។

វិស័យអភិវឌ្ឍន៍ជនបទវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យគ្រប់ គ្រង រដ្ឋបាលដីធ្លី វិស័យធនធានទឹក និងឧតុនិយម វិស័យអប់រំ យុវជន និង កីឡានិងវិស័យសាធារណ ការ និងដឹកជញ្ជូនមានប្រមាណ ៦៤ភាគរយនៃបញ្ហាទាំងអស់ជាវិស័យនាំមុខច្រើនជាងគេ៕

វិស័យអភិវឌ្ឍន៍ជនបទវិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យសាធារណការនិងដឹកជញ្ជូន វិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យធនធានទឹកនិងឧតុនិយមការផ្ដល់សេវាគ្រប់ ប្រភេទនិងអភិបាលកិច្ចនិងវិស័យអគ្គិសនីប្រមាណ ៧១ភាគរយជាវិស័យដែលនាំមុខច្រើនករណីជាងគេ នៅក្នុងនីតិកាល ទី៦ នេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ