ខេត្ដកណ្ដាល ៖ មានករណីអំពើឃាតកម្មមួយបានកើតឡើង កាលពីវេលាម៉ោង៣កន្លះទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បណ្តាលឲ្យជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជាថៅកែចិញ្ចឹមទា ទិញ.លក់ពងទា និងចំណីសត្វទា បានស្លា.ប់បាត់បង់ជីវិតខណៈកំពុងដេកនៅលើគ្រែក្រោមផ្ទះ ហេតុការនោះបង្កឡើងដោយជនមិនស្គាល់មុខ១ក្រុមបានចូលទៅបា.ញ់ប្រហារ រួចគេចខ្លួនបាត់អស់ ។

ជនរងគ្រោះម្នាក់ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ ប្រកបមុខរបរចិញ្ចឹមសត្វទា ទិញលក់ពងទា និងលក់ចំណីសត្វទា (ជាប្តី) ដែលអ្នកស្រុកគេតែងតែហៅថា ថៅម៉ៅៗ និងម្នាក់ឈ្មោះ គល់ ហ៊ាន់ អាយុ៤៥ឆ្នាំជាប្រពន្ធ (ស្លា.ប់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅដល់ និងបានពិនិត្យឃើញវត្ថុតាង ៖ សំបកគ្រា.ប់កាំភ្លើងចំនួន៩ គ្រាប់ ក្បាល់គ្រា.ប់កាំភ្លើងចំនួន៣ ។

តាមការបំភ្លឺពីសាក្សីជាសាច់ញាតិជនរងគ្រោះឲ្យដឹងថា នៅវេលាម៉ោងប្រហែល១០យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះទាំង២ នាក់ប្តីប្រពន្ធបាននាំគ្នាចូលទៅសម្រាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដង ចំណែកកម្មករដើរប្រមូលពងទាម្នាក់ឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ១៩ឆ្នាំ ក៏ដេកនៅលើគ្រែមួយទៀតនៅក្បែរជនរងគ្រោះដែរ រីឯកូនបង្កើត និងកូនប្រសាដេកក្នុងបន្ទប់នៅលើផ្ទះ ។

សាក្សីបន្តថា លុះដល់វេលាម៉ោងប្រហែល ៣កន្លះទៀបភ្លឺស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ១ក្រុមបានចូលទៅបា.ញ់ប្រហារជនរងគ្រោះ២នាក់ប្តីប្រពន្ធជាច្រើនគ្រាប់ បណ្តាលឲ្យស្លា.ប់បាត់បង់អាយុជីវិតភ្លាមៗ។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ