ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា ប្រជាពលរដ្ឋខ្មែររួមគ្នា ប្តេជ្ញាដាច់ខាត មិនឲ្យមានរបបប្រល័យ ពូជសាសន៍ប៉ុលពត កើតសារជាថ្មីនៅកម្ពុជាឡើយ។

លោក សុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេ ឡេក្រាម នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍បានទាន់ពេលវេលា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលនេះគឺជាសកម្មភាព ស្នេហាជាតិដ៏ត្រឹមត្រូវ។

លោកបន្ដថា នៅពេលប្រជាជនខ្មែរកំពុងរងទុក្ខវេទនា ក្រោមអំពើប្រល័យពូជសាសន៍ គ្មានអង្គការសិទ្ធិ មនុស្សណាមួយហ៊ាននិយាយ អំពីសិទ្ធិមនុស្សនៅកម្ពុជាទេ។លោកថា ទើបតែក្រោយថ្ងៃផ្តួលរំលំរបប ប្រល័យពូជសាសន៍រួច ទើបមានមុខអង្គការសិទ្ធិ មនុស្ស។

លោកបញ្ជាក់ថា «ប្រជាជនកម្ពុជាប្តេជ្ញាដាច់ខាត មិនឲ្យមានរបបប្រល័យពូជសាសន៍ នៅកម្ពុជាជាថ្មី ទៀត។មិនយល់ព្រមឲ្យទណ្ឌិត មេឧទ្ទាមក្រៅច្បាប់យក នយោបាយប៉ុលពតមក អនុវត្តនកម្ពុជាបានជា ដាច់ខាត»។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីម៉ោង០០:៥១ នាទី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ ។

ឌុច ត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះ សាលាដំបូងនៃ អ.វ.ត.ក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្ត នៅគុកទួលស្លែង ដោយសម្រេចផ្តន្ទាទោស ដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការ សហការចំនួន ៦ ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ