ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្រ សរុបចំនួន ១០០ លានដុល្លារ រៀល ត្រូវនឹងប្រមាណជាង ២៤ លានដុយល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅក្នុងត្រីមាសទី១ រាជរដ្ឋាភិបាល បានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ២៤,៦៧ លានដុល្លារ ត្រូវនឹងប្រមាណ ១២,៣ ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ដែលមាន ៨១៣ ប៊ីលានដុល្លារ ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

រដ្ឋាភិបាល បានសម្រេចបោះលក់បណ្ណបំណុលរដ្ឋ ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏នឹងបន្ថែមទីផ្សារដាក់លក់មូលបត្រតាមយន្តការថ្មីមួយទៀត របស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៣នេះ។

រដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ៨១៣ ០០០លានរៀល (ប្រមាណ២០០លានដុល្លារ) សម្រាប់ឆ្នាំ២០២៣។ ការបោះលក់បណ្ណបំណុលនេះ គឺដើម្បីកៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំដែលមានដល់៣៩,២ទ្រីលានរៀល(ប្រមាណ៩,៦ពាន់លានដុល្លារ)។ នេះបើតាមយោង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។

ការសម្រេចបោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែវាគឺជាចូលរួមក្នុងការលើកស្ទួយវិស័យមូលបត្រកម្ពុជា ហើយនេះ ជាឆ្នាំទីពីរនៃការបោះផ្សាយមូលបត្ររដ្ឋ។

ឆ្នាំ២០២២ រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុលជាលើកដំបូងក្នុងទំហំ៣០០លានដុល្លារ។សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោងបណ្ណបំណុលក្នុងទំហំ៣០០លានដុល្លារ ជាមួយនឹងគូប៉ុង (អត្រាការប្រាក់) ខ្ពស់បំផុត២.២ភាគរយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ