ភ្នំពេញ ៖ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជាមានព្រះបរមរាជឱង្ការថា ទន្ទឹម ការរីកចម្រើន របស់ពិភពលោកខាងផ្នែកសីលធម៌ និង អភិសមាចារ(មារយាទ ដ៏ល្អ ក្រៃលែង ឬ ជ្រះថ្លា)នោះ ពិភពលោកនេះក៏មាន ការស្រុតចុះ គួរឲ្យព្រួយបារម្ភ ។

ព្រះអង្គបន្តថា « បច្ចុប្បន្ននេះ សាកលលោកយើងកំពុងស្ថិតនៅក្នុងដំណាក់កាល នៃការរីកចម្រើន និ ជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និងសម្ភារៈដែលមិន ធ្លាប់មានពីមុនមក ។ ប៉ុន្តែទន្ទឹមនឹង ការរីកចម្រើនខាងលើនេះ សីលធម៌និងអភិសមាចារ(មារយាទ ដ៏ល្អ ក្រៃលែង ឬ ជ្រះថ្លា ) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ “។

ព្រះអង្គបន្តទៀតថា ភាពអន់ថយ នៃសីលធម៌ និង គុណធម៌សង្គមគឺនាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌និងចីរភាពរបស់សង្គមនិយមទៅអនាគត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ