រសៀលនេះ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញប្រកាសផ្លាស់ប្តូរមុខតំណែង អគ្គស្នងការនគរបាលជាតិ
1 ឆ្នាំ មុន
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីប្រកាសផ្លាស់ប្តូរមុខតំណែងអគ្គស្នងការនគរបាលជាតិ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។
សូមរំលឹកថា នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ កន្លងទៅ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងតែងតាំងមុខតំណែងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជាអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ៕EB