ភ្នំពេញ ៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ ដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរងបួសមានការថយចុះ បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេច ស ខេង នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ បានបញ្ជាក់ថា "នៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩"។ 

សម្ដេច បន្ដថាបេីតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងសរុបចំនួន២៤៣០លើក ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩។ រយៈពេល៩ខែកាលពីឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរហូតដល់ទៅ៣១៥៩លើក។

អត្រាគ្រោះថ្នាក់ថយចុះ ធ្វើឲ្យអត្រាអ្នកស្លាប់ក៏បានថយចុះ! នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលថយចុះមកនៅត្រឹម២៤៣០លើកនេះ បានធ្វើឱ្យចំនួនអ្នកស្លាប់ថយចុះ២៦៤នាក់ ស្មើនឹង១៧,៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ រយៈពេល៩ខែឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន១៥២១នាក់។

ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាណ៍វិញ នៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ អ្នករងបួសមានចំនួន៣៦៦៣នាក់ បានថយចុះ១០៥៨នាក់ ស្មើនឹង២២,៤១ភាគរយ បើធៀបនឹងរយៈពេល៩ខែដូចគ្នាកាលឆ្នាំ២០១៩ ដែលអ្នករងបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនោះ មានរហូតដល់ទៅ៤៧២១នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ