ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។ គណៈកម្មាធិការថ្មីនេះ មានសមាសភាព ១៣រូប ក្នុង ១ឃុំសង្កាត់ ដោយមានមេឃុំ ចៅសង្កាត់ ជាប្រធាន។

ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ ធ្វើឡើង ដើម្បីផ្តល់យោបល់ និងជួយរដ្ឋបាលឃុំសង្កាត់ ក្នុងការសម្របសម្រួល និងការអនុវត្តសកម្មភាពសេវាសង្គមទាំងអស់ នៅក្នុងឃុំសង្កាត់។ 

ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំសង្កាត់ ត្រូវអនុវត្តនៅគ្រប់រដ្ឋបាលឃុំសង្កាត់ ទូទាំងប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ