ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២១ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ឆ្នាំ២០២១ ជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនង ចិន-កម្ពុជា ជាពិសេស ក្នុង ស្ថានភាពអន្តរជាតិ មានការផ្លាស់ប្តូរយ៉ាងណាក្តី ចិន-កម្ពុជា នឹងជំរុញការកសាងសហគមន៍ ជោគវាសនារួមយ៉ាងម៉ឺងម៉ាត់។

យោងតាមសារលិខិតអបអរសាទរឆ្នាំថ្មី ឆ្នាំ២០២១ របស់លោក Wang Wentian នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បាន ឲ្យថា « ឆ្នាំ២០២១ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹម សម្រាប់ទំនាក់ទំនងចិននិងកម្ពុជា។ មិនថាស្ថានភាពអ ន្តរជាតិ មានការផ្លាស់ប្តូរយ៉ាងណាក្តី ចិន និងកម្ពុជា នឹងជំរុញការកសាងសហគមន៍ ជោគវាសនារួមយ៉ាងម៉ឺងម៉ាត់ បន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលទាក់ទងនឹងអត្ថប្រយោជន៍ស្នូល ប្រទេសទាំងពីរ»។

លោកបន្ដថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុស បន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងវិស័យនានាកាន់តែស៊ីជម្រៅ ដោយស្របតាមកុងសុងស៊ីសដែលបាន កំណត់ដោយថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ ។លោកថា ភាគីចិននឹងពនឿននីតិវិធីនៃការត្រួតពិនិត្យ ដើម្បីទទួល បានការអនុម័តកាន់តែឆាប់លើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាង ចិន និងកម្ពុជា។

លោកបន្ថែថា ភាគីចិននឹងពន្លឿន ការអនុវត្តគម្រោងឃ្លាំងស្តុកស្រូវនិងគ្រឿងបរិក្ខារសម្អាតដែលជាជំនួយជូនដល់ភាគី កម្ពុជា ដើម្បីជួយដល់ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនកាន់តែ ច្រើន។

ជាងនេះទៅទៀត លោកទូត លើកឡើងថា ភាគីចិននឹងបន្តលើកទឹកចិត្តក្រុមហ៊ុនចិនកាន់តែច្រើនមកវិនិយោគក្នុង ប្រទេសកម្ពុជា ជំរុញកាន់តែឆាប់រហ័សលើគម្រោងវិនិយោគធំៗជាច្រើនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្ត ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គម្រោងអាកាសយានដ្ឋានថ្មីក្នុងខេត្តសៀមរាប និងគម្រោង ស្ថានីយអគ្គិសនីក្នុងថាមពល 2x350MW ជាដើម។

បន្ថែមពីនេះទៀត ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា ចិនរីករាយបន្តជំរុញកិច្ចសហ ប្រតិបត្តិការអនុវត្តច្បា ប់វិស័យសន្តិសុខយោធានៃទ្វេភាគីជាមួយភាគីកម្ពុជា បង្ក្រាបសកម្មភាពបទល្មើសឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងពលរដ្ឋចិ ន មានដូចជា ការលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ុនធើណេតជាដើម ដើម្បីបង្កើតអត្ថប្រយោជន៍កាន់តែច្រើនជូន ដល់ប្រទេសនិងប្រជាជនទាំងពីរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ