ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមើលងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ។

តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា  ករណីយុវជនម្នាក់រកវាយប៉ូលីសចរាចរណ៍ជើងគោក នៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃ២៥ វិច្ឆិកា ស្នងការនគររាជធានី-ខេត្ត ត្រូវដកបទពិសោធន៍ ជាបន្ទាន់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ឯឧត្តម ហ៊ឹម យ៉ាន ជានាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយ មានករណីកើតឡើង មើលងាយ មើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាព្វកិច្ចនៅលើដងផ្លូវសាធារណៈចឹង មានបញ្ហាហ្នឹងភ្លាម ហើយអន្ដរាគមន៍ដាក់ខ្នោះភ្លាមត្រូវយកមកប៉ុសិ៍ដ ទីមួយ អត់មានឈ្លោះ អត់មានប្រកែប យើងត្រូវប្ដឹងទៅតុលាការ ពីបទរាលរាំងបំផ្លាញកិច្ចការរបស់យើង មើលងាយ មើលថោក កងកម្លាំង ចឹង រឿងនេះភ្នំពេញ ត្រូវរៀបចំឯកសារទៅតុលាការ ហើយដកពិសោធន៍កម្លាំងចរាចរណ៍ទូទាំងប្រទេស ដកពិសោធន៍ឲ្យខ្ញុំ ឲ្យបាន កុំឈ្លោះនៅផ្លូវ អន្ដរាគមន៍ ត្រូវត្រៀមជាស្រេច ដើម្បីជួយតាមគ្រប់គោលដៅ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ូលីសចរាចរណ៍ ឈរជើងនៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ (ពាក់អាវស ម៉ូតូគ្មានកញ្ចក់) ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ បណ្តាលឲ្យដួលម៉ូតូខ្លួនឯង តែមិនមានរងរបួសអ្វីនោះទេ។

បន្ទាប់លើកម៉ូតូរួច បុរសចិត្តខ្លាំងខាងលើ បានបញ្ចេញកាយវិការដ៏ក្អេងក្អាង ចង្អុល និងប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចជាច្រើនរូប ជាពិសេស គឺស្ទុះរកវាយសមត្ថកិច្ចម្នាក់ចង់ស៊ីសាច់ ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ