ស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងថ្មី បានឲ្យដឹងថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២១ ខាងមុខ  ហើយស្ថានីយ៍នេះ នឹងរួមចំណែកបង្កើនបានពូជកូនត្រី ជាច្រើនប្រភេទ ផងដែរ។

ក្នុងឱកាសចុះពិនិត្យស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រី បង្កាត់ពូជត្រី ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១  លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា «ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ខាងមុខនេះ ហើយស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញ ផងដែរ»។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថាការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ