ភ្នំពេញ ៖ ភរិយាគ្រូពេទ្យម្នាក់ បានរៀបរាប់អំពី អ្នកជំងឺចូលមកសម្រាលកូន ហើយការសម្រាលក៏ដោយ រលូនល្អ ប៉ុន្ដែដល់វគ្គទំលាក់សុខ បែរជាសុខទំលាក់អត់ចេញ ស្អិត ត្រូវកាយ និងបារសុខចេញ។

នេះបើយោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Julina kunthea នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ស្បូនចាប់ផ្តើមទន់ យើងក៏ចាក់ផ្តើមប្រើថ្នាំជំនួយឲ្យស្បូនកន្ត្រាក់ ឈាមក៏ស្ងាត់ ហើយ មួយម៉ោងក្រោយក៏យកអ្នកសម្រាលកូនទៅក្នុងបន្ទប់ ដើម្បីតាមដានការចុចម៉ាស្សាស្បូន នៅក្នុងបន្ទប់ ក៏ឃើញមានឈាមធ្លាក់មកហើយស្បូនទន់ដដែល យើងក៏រុញគាត់ចូលបន្ទប់កើតម្តងទៀត ពិនិត្យអេកូ និងទ្វារមាសឡើងវិញ ឃើញថា ល្អធម្មតាទាំងអស់អត់មានឃើញសល់អីទេ។ 

ថ្នាំជំនួយឲ្យស្បូនកន្ត្រាក់ ក៏តដល់អំពូលទី២ ឈរម៉ាស្សាស្បូនរឹងមួយសន្ទុះ លាទន់វិញ បន្ទាប់មករឹងមួយសន្ទុះស្បូនលាទន់វិញ ប៉ុន្មាននាទីក្រោយមកស្បូនក៏ចាប់ផ្តើមមានសភាពរឹងណែន ស្ងាត់ឈាមល្អ។ មិនបានប៉ុន្មានម៉ោងផង ឈាមចាប់ផ្តើមហូរមកដូចទឹក ស្បូនលាទន់ ម៉ាស្សាក៏អត់ឡើងរឹង យើងចាប់ផ្តើមដាក់ឈាម និងរុញអ្នកជំងឺចូលបន្ទប់វះកាត់បន្ទាន់។

សភាពអ្នកជំងឺស្លេក ដោយការបាត់បង់ឈាមហូរខ្លាំងពេក ក្រុមគ្រូពេទ្យសង្គ្រោះផ្នែកថ្នាំសន្តំ និង ក្រុមគ្រូធ្វើការវះកាត់ បានកាត់ស្បូនចេញ និងឃើញថា សរសៃឈាមដែលរត់ទៅស្បូនឡើងប៉ោងធំ ហើយធំទាំងសងខាង ឈាមហូររចាប់ផ្តើមលក្ខណៈរាវ ឈាមចូលឡើងចង់កកទៅហើយ ។ 

ក្រោយវះកាត់ បានបន្តិច សំពាធឈាមធ្លាក់នៅសល់ ៧,៤ ចង្វាក់បេះដូង១៧០ ដែលសញ្ញាអ្នកជំងឺ ជិតផុតដង្ហើម គ្រោះថ្នាក់ដល់អាយុជីវិត ជិតមកដល់ហើយ។ អេកូពោះ ឃើញថា មានឈាមនៅក្នុង ពោះ ដោយសំរេចចិត្តធ្វើការបើកពោះម្តងទៀត ការវះកាត់ឃើញថា គ្រប់កន្លែងចងសរសៃឈាមធំធំទាំងប៉ុន្មានមានឃើញឈាមហូររឹម រឹម តិច តិច ដែលលទ្ធផលពិនិត្យឈាម TP ( វិបត្តិឈាមកក ) ធ្លាក់ចុះ។គ្រូពេទ្យបានចងសរសៃឈាមគ្រប់កន្លែងទាំងអស់ កន្លែងរឹម រឹម ហូរឈាមទាំងប៉ុន្មានចេញមកគ្រប់កន្លែង ត្រូវបានគ្រប់គ្រងបានឡើងវិញ ។

ក្រុមគ្រូពេទ្យបានសង្គ្រោះអាយុជីវិតម្តាយ ដោយឆ្លងផុតគ្រោះថ្នាក់ បានជោគជ័យ ដោយដាក់ឈាម អស់១០កំប្លោក។ឥឡូវនេះស្ថានភាពម្តាយ បានផុតគ្រោះថ្នាក់ហើយ បន្ទាប់ពីសង្គ្រោះមួយយប់ទល់ភ្លឺ។ ។

សំពាធឈាមម្តាយធ្លាក់ដល់ ៧/៤ -៦/៤ និង ចង្វាក់បេះដូង១៦០ -១៧០ , Hemoglobin ( គ្រាប់ឈាមក្រហម ) សឹងតែអស់ពីខ្លួន យើងដឹងថាភាគរយរបូតអ្នកជំងឺពីដៃ បាត់បង់ជីវិតគេ ភាគរយខ្ពស់ណាស់ទៅហើយ សឹងតែថា អស់សង្ឃឹម តែក្រុមគ្រូពេទ្យ និងលោកគ្រូ Weygand Thaihoa ក៏មិនរាថយដាច់ខាត សង្គ្រោះដល់វិនាទីចុងក្រោយ បើមិនជោគជ័យ ក៏អស់ចិត្តកុំឲ្យយើងមានវប្បដិសារី ស្តាយក្រោយថា មិនទាន់បានជួយគេឲ្យអស់ពីដៃ ពីជើង ។ 

លើកទីមួយដែលឃើញ ស្វាមីខ្ញុំដែលកំពុងតែវះ ងាករក ក្រុមការងារជួយបញ្ចុកទឹកគាត់ហូបតិចសិន ដើម្បីបន្តវះតទៀត ដោយដឹងថា ខ្លួនអែងអស់តែម្តងព្រោះម៉ាល្ងាចហើយ មកតដល់មួយយប់ទល់ភ្លឺ ទៀត ។

ស្បូនយកចេញមកធំទន់ជ្រាយ សឹងតែប៉ុនដូង អ្នកជំងឺគាត់បានប្រាប់មុនសំរាលថា គាត់ហូប ឫសឈើថ្នាំខ្មែរ អស់៤ ឆ្នាំង ។ សូមមេត្តាបងប្អូន បញ្ឈប់ជាបន្ទាន់ ការហូបថ្នាំខ្មែរ ឫសឈើ ដូងទុំ ។ កុំតាមតែគ្នា ហូបមិនអី ហូបមិនអី អ្នកដែលហូបចឹង១០នាក់ ដូចធ្លាក់ឈាមសឹងទាំងអស់ហើយ គ្រាន់តែអ្នកខ្លះតិចតួច អ្នកខ្លះដល់បាត់បង់ជីវិតតែម្តង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ