ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ខែតុលា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ តុលានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ តុលា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលនូវ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរង ឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្តមេគង្គ។ 

ក្រសួងបញ្ជាក់ថា លក្ខណៈបែប នេះនឹងធ្វើ តំបន់វាលទំនាបកណ្តាល ជាពិសេសបណ្តាខេត្តនៅភាគខាងលើ  និងភាគពាយ័ព្យអាចមាន ភ្លៀងនៅក្នុងកម្រិតតិច។ ដោយឡែករាជធានី និងបណ្តាខេត្តភាគខាងក្រោម អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

ចំណែកតំបន់ខ្ពង់រាប អាចមានភ្លៀងនៅក្នុងកម្រិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។ ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ