ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការប្រឡងយកបណ្ណបើកបរនៅគ្រប់ រាជធានី-ខេត្ត បើកដំណើរការវិញហើយ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា «ការប្រឡងបណ្ណបើកបរនៅគ្រប់ រាជធានី-ខេត្ត បើកដំណើរការវិញហើយ និងសូមអនុវត្តតាមគោលការណ៍ណែនាំ ការពារកូវីដ-១៩ ទាំងអស់គ្នា ព័ត៌មានបន្ថែម១២៧៥»។

សូមរំលឹកថា នាពេលថ្មីៗនេះ ក្រសួងសាធារណការ បានការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀន បើកបរយានយន្ត និងប្រឡងយកបណ្ណបកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១-១៥ ធ្នូ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ