ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
យោងតាមគេហទំព័ហ្វេសប៊ុរបស់ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា មន្ត្រីទទួលបន្ទុកដឹកនាំការសាងសង់ បានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ អាគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ សាងសង់បានប្រមាណ ៩០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងពេលវេលាសមសម្របខាងមុខនេះ៕EB