ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំចំពោះមន្ដ្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើស រើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។

ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថាមន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែល ប្រកប វិជ្ជាជីវៈជាមេធាវី ត្រូវធ្វើសំណើរទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំ ស្ថិតក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ឬសុំនៅក្រៅបញ្ជីនៃគណៈ មេធាវីស្របតាមគោលការណ៍បែបបទនីតិវិធី និងច្បាប់ជាធរមាន។

បន្ទាប់ពីបានសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យដាក់ក្នុងស្ថានភាព ភាពមេធាវីសុំមិន ប្រកប វិជ្ជាជីវៈ ឬសេចក្ដីសម្រេចស្ដីពីការដាក់ឲ្យនៅក្រៅបញ្ជីសាម៉ីមន្ដ្រីរាជការ ត្រូវថតចម្លងសេចក្ដីសម្រេចនោះ ជូនអង្គភាពសាម៉ី និងអង្គភាពគ្រប់គ្រងបុគ្គលិក ដើម្បីតម្កល់ទុកជាឯកសារ និងងាយស្រួលក្នុងការគ្រប់ គ្រងទិន្នន័យមន្ដ្រីរាជការ ដែលមានវិជ្ជាជីវៈជាមេធាវី។

មន្ដ្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែលមានបំណងប្រកប វិជ្ជាជីវៈជាមេធា វីត្រូវដាក់ពាក្យស្នើសុំលាឈប់ពីអ្នករាជការ សាធារណៈស្រប តាមគោល ការណ៍បែបបទនីតិវិធី និងច្បាប់ជាធរមាន។

ក្នុងករណីមិនចង់លាឈប់ពីអ្នករាជការសាធារណៈ សាមីខ្លួនអាចដាក់ពាក្យស្នើសុំ ស្ថិត ក្នុងភាពទំនេរគ្មានបៀវត្ស ដើម្បីទៅប្រកបវិជ្ជាជីវៈជាមេធាវីស្របតាមគោលការណ៍ បែប បទនីតិវិធី និងច្បាប់ជាធរមាន។ គ្រប់អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះ ក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យមានការស្រាវជ្រាវ និងរៀបចំបញ្ជីឈ្មោះ មន្ដ្រីរាជការ ដែល ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈពេលកំពុងបំពេញមុខងារក្នុងក្រប ខ័ណ្ឌមន្ដ្រីរាជការ ស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានរៀបចំ បញ្ជីឈ្មោះមន្ដ្រីរាជការដែលប្រកបវិជ្ជាជីវៈជាមេធាវីរួចហើយ ប្រធានអង្គភាពសាមី និងអង្គភាពគ្រប់គ្រងបុគ្គលិក ត្រូវផ្សព្វផ្សាយខ្លឹមសារសេចក្ដីនាំនេះ ដើម្បីពង្រឹង ការអនុវត្តន៍ ច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ