ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៩-១៧ ខែធ្នូ, សីតុណ្ហភាពអប្បបរមា ពី២០-២៦អង្សាសេ និងអតិបរមា ពី២៨-៣២អង្សាសេ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ ១៧ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនឹងខ្យសល់មូសុងឦសាន បក់ខ្សោយមកលើកម្ពុជា។ សម្រាប់ថ្ងៃទី១១-១៥ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីក្រមិតសម្ពោធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
* សីតុណ្ណភាពអប្បបរមា មានពី២២-២៥ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣២អង្សាសេ
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ណភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ណភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ៕EB