ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុញ្ញាតឱ្យ ក្រុមហ៊ុនចំនួន៣ធ្វើវិនិយោគនៅកម្ពុជាក្រោមទុនវិនិយោគ១១,៦ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញ "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ជូនដល់ក្រុមហ៊ុនដូចខាង ក្រោម៖
១- ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។
២- ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។
៣- ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង៕SP