ភ្នំពេញ៖លោក សាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាមានក្ដីសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន នឹងបន្ដកើនឡើងជាលំដាប់ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចប្រទេសទាំងពីរមានការកើនឡើង ផងដែរ។

តាមរយៈវិដេអូរបស់លោក សាហ៊ីរ៉ូ មិកាមិ ជាង១នាទីបង្ហោះនៅក្នុងហ្វេសប៊ុក ស្ថានទូត ជប៉ុន ប្រចាំកម្ពុជាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថាផ្លៃឈើនិងផលិតផលផ្សេងៗទៀត របស់កម្ពុជាទៅកាន់ប្រទេសជប៉ុនមានការកើនឡើងជារៀងរាល់ឆ្នាំ។

លោករៀបរាប់ថាផលិតផលចម្បងរបស់កម្ពុជា នាំចេញទៅជប៉ុនសំលៀកបំពាក់ ស្បែកជើងជាដើម។ចំណែកផលិតផលសំខាន់ៗរបស់ជប៉ុន នាំចូលកម្ពុជាមកវិញមានដូចជា គ្រឿងម៉ាស៊ីន របស់ផ្សេងៗទៀត។

លោក សាហ៊ីរ៉ូ មិកាមិ មានប្រសាសន៍ថា «ខ្ញុំសង្ឃឹមថា ទំនាក់ទំនងពាណិជ្ជកម្មរវាង យើងទាំងពីរ នឹងកាន់តែរីកចម្រើនកើនឡើងជាលំដាប់»។

សូមរំលឹកថា យោងតាមអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថាក្នុងខែមករា ឆ្នាំ២០២០ កម្ពុជានាំចេញទំនិញទៅកាន់ជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត១៥០លានដុល្លារអាមេរិក កើនឡើងជាង៤ភាគរយ ធៀបនឹងឆ្នាំ ២០១៩ ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ