បាត់ដំបង៖ អាវុធវែង ខ្លីជាង៤០ដើម រួមទាំងគ្រាប់២២គ្រាប់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបង្ក្រាប និងស្រាវជ្រាវមុខសញ្ញាសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅលំនៅដ្ឋានក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

អាវុធវែង ខ្លីទាំងជាង ៤០ដើម ដែលដកហូតបាននោះ រួមមាន៖ ប្រភេទ AK៤៧ ចំនួន ១១ដើម, M១៦ ចំនួន ៤ដើម, M៤ ចំនួន ២ដើម, កភ្លើងTHUNDER X១ដើម,កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំភ្លើងវែងបាញ់សត្វ១៦ដើម។ ក្រៅពីនេះក៏មានបង់AKចំនួន ២៩បង់, M១៦ចំនួន១៤បង់, គ្រាប់AK ៤៧, M១៦, ៩MM , គ្រាប់៣៨០ សរុបចំនួន២២គ្រាប់ និងសម្ភារកែច្នៃមួយចំនួនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យជួញដូរអាវុធខុសច្បាប់នេះ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ