ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារចិនជារៀងរាល់ឆ្នាំ ហើយក៏អាចជំរុញ ការអភិវឌ្ឍវិស័យផលិតផលកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ថាផ្លែស្វាយកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន ក្នុងពេលបន្តិចទៀតនេះ។ចិន-កម្ពុជា នឹងរៀបចំផ្លាស់ប្តូរពិធីសារនាំផ្លែស្វាយកម្ពុជា ទៅកាន់ទីផ្សារចិនដែលនឹងរៀបចំឡើង នាថ្ងៃទី ៩ ខែមិថុនា ខាងមុខនេះ នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ស្ថានទូត បន្ដថា ផ្លែស្វាយកម្ពុជាជាកសិផលម្យ៉ាងទៀត បន្ទាប់ពីផ្លែចេកដែលអាចត្រូវបាន អនុញ្ញាតនាំចេញទៅកាន់ទីផ្សារចិន។

ស្ថានទូតចិន បញ្ជាក់ថា «កម្ពុជាអាចនាំចេញផ្លែស្វាយ ដែលមានគុណភាពខ្ពស់ ចំនួន៥០ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន ជារៀងរាល់ឆ្នាំ។នឹងអាចជំរុញការអភិវឌ្ឍវិស័យផលិតផល កសិកម្មក្នុងប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ