ក្រសួងសុខាភិបាល អបអរសាទរ ទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ អនាម័យដៃ គឺសង្គ្រោះជីវិត
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចូលរួមអបអរសាទរ ក្នុងទិវាអនាម័យដៃលើកទី១០ នៅកម្ពុជា ក្រោមប្រធានបទ «អនាម័យដៃ គឺសង្គ្រោះជីវិត» ខណៈដែលពិភពលោក ប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ ផងដែរ។
យោងតាមសារអប់រំសុខភាពរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា អនាម័យដៃ ដោយការលាងដៃជាព្រឹត្តិការណ៍មួយ ដែលបណ្ដាប្រទេសនៅលើសកលលោក ត្រូវតែប្រកាន់យក មកអនុវត្ត ឲ្យបានខ្ជាប់ខ្លួន នៅក្នុងដំណាក់កាលកំពុងតែប្រយុទ្ធ ទៅនឹងការរាតត្បាតនៃវីរុសកូវីដ-១៩ផង និងសម្រាប់ការការពារការចម្លងរោគនានា ជាពិសេសការ ប្រកាន់យក នូវអនាម័យដៃស្អាតនេះ គឺដើម្បីធ្វើឲ្យបានល្អប្រសើរឡើង នូវសុខភាពប្រជាជនទាំងអស់ នៅក្នុងប្រទេស និងនៅលើសកលលោក ហើយការអនុវត្តអនាម័យដៃស្អាត គឺមិនត្រឹមតែសម្រាប់ប្រជាជនទូទៅប៉ុណ្ណោះទេ តែត្រូវ រួមបញ្ចូលទាំងការអំពាវនាវ ឲ្យមានសកម្មភាពសម្រាប់ក្រុមខាងក្រោមការទទួលខុសត្រូវ ដូចតទៅ៖
ទី១-គិលានុបដ្ឋាក-យិកា៖ «ការថែទាំស្អាត និងមានសុវត្ថិភាពចាប់ផ្តើមពីអ្នក»។
ទី២-ឆ្មប៖ «ដៃរបស់អ្នកធ្វើឲ្យមានភាពខុសគ្នាទាំងអស់សម្រាប់ម្ដាយ និងទារក»។
ទី៣-អ្នកបង្កើតគោលនយោបាយ៖ «បង្កើនកម្រិតនៃការយល់ដឹងរបស់បុគ្គលិក គិលានុបដ្ឋាក-យិកា និងឆ្នប ដើម្បីការពារការឆ្លងរោគ និងបង្កើនគុណភាពនៃការថែទាំជំងឺ។ បង្កើតមធ្យោបាយដើម្បីផ្តល់ អំណាចដល់ គិលានុបដ្ឋាក-យិកា និងឆ្មប។
ទី៣-អ្នកដឹកនាំការបង្ការ និងការត្រួតពិនិត្យជំងឺ៖ «ផ្តល់អំណាចដល់គិលានុបដ្ឋាក-យិកា និងឆ្នប ក្នុងការផ្តល់ការថែទាំស្អាត។
និងទី៤-អ្នកជំងឺ និងក្រុមគ្រួសារ៖ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់អ្នក និងចាប់ផ្តើមពីអ្នក»។
គិលានុបដ្ឋាក-យិកា និងធ្មប មានតួននាទីសំខាន់ក្នុងការផ្ដល់សេវាសុខភាពជូនប្រជាជនទូទៅ គឺជាបុគ្គលដែលត្រូវលះបង់កម្លាំងកាយចិត្ត និងជីវិតគ្រួសារផ្ទាល់ខ្លួន ដើម្បីមើលថែលទាំទារក កុមារ និងមាតា ផ្ដល់ការចាក់ថ្នាំបង្ការ និងផ្ដល់ការអប់រំ ការថែទាំសុខភាព ព្រមទាំង មើលថែ ទាំមនុស្សវ័យចំណាស់ ឬជនងាយរងគ្រោះ ហើយជាទូទៅ ត្រូវបំពេញតម្រូវការផ្ដល់សេវាសុខ ភាពចាំបាច់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋ៕SP
ខាងក្រោមនេះ ជាសារអប់រំ របស់ក្រសួងសុខាភិបាល ៖