ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៧៦គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤៣៦ ៧៥០ ០០០រៀល។
តាមរបាយការណ៍ ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ១២គ្រឿង បើប្រៀបធៀបទៅនឹងទូរលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៩៨គ្រឿង។
ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយ មានដូចខាងក្រោម៖
ទី១-លើសពី ៥%-១០% មានចំនួន ៣គ្រឿង
ទី២-លើសពី ១០%-២០% មានចំនួន ១៩៨គ្រឿង
និងទី៣-លើសពី ២០% មានចំនួន ៧៥គ្រឿង
ដូច្នេះ សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ ត្រូវដឹងថា ការដឹកលើសទម្ងន់ គឺជាការបំផ្លាញផ្លូវជាតិ ដែលនាំឱ្យខាតបង់ថវិកាជាតិ៕EB