(WHO)៖ អង្គការសុខភាពពិភពលោក បាននិយាយថា ជំងឺ អ៊ុតស្វា (monkeypox) នៅតែជាភាពអាសន្នសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ (PHEIC) ជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន ដោយលើកឡើងពីការបន្តការឆ្លងនៅក្នុងប្រទេសមួយចំនួន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ជំងឺ អ៊ុតស្វា បានរីករាលដាលតាមរយៈការទំនាក់ទំនងជិតស្និទ្ធ បណ្តាលឱ្យមានរោគ សញ្ញាដូចជំងឺគ្រុនផ្តាសាយ និងដំបៅស្បែកដែលពោរ ពេញដោយខ្ទុះត្រូវបានប្រកាសអាសន្នសុខភាពសកលដោយអង្គការសុខភាពពិភពលោក ក្នុងខែកក្កដាឆ្នាំ ២០២២។
គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខ ភាពពិភពបាននិយាយថា មេរោគជំងឺ អ៊ុតស្វា នៅតែបន្តជាការគំរាមកំហែងមួយនៅក្នុងផ្នែកនៃភាគខាងលិច និងអាហ្វ្រិកកណ្តាល៕