(អាមេរិក)៖ ក្រោយពីមានភាពតានតឹងខ្លាំងឡើងៗ រវាងអាមេរិក និងចិន ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា «លោកមានគម្រោងពិភាក្សាជាមួយសមភាគីចិនគឺលោក Xi Jinping នៅពេលវេលាសមស្របណាមួយ»។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CAN នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ 

ប្រធានាធិបតីអាមេរិក លោក Joe Biden និយាយថា«លោកនឹងមិនសូមអភ័យទោសឡើយ ចំពោះការបញ្ជាឲ្យបាញ់ទម្លាក់បាឡុងរបស់ចិន»។ 

លោក Biden ថា ការបាញ់ទម្លាក់បាឡុងចារកម្មរបស់ចិនបានផ្ញើសារយ៉ាងច្បាស់ ពីការបំពានអធិបតេយ្យភាពរបស់យើងដែលមិនអាចទទួលយកបាន។ លោកបានបន្ថែមថា បញ្ហានេះបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរក្សាការបើកចំហរខ្សែទំនាក់ទំនងរវាងការទូត និងអ្នកជំនាញយោធាទាំង២ របស់យើង។ 

គួររំលឹកថា ធ្លាប់មានការសន្ទនាចុងក្រោយរវាងលោក Biden និងលោក Xi ដោយបានកើតឡើងអំឡុងជំនួបទល់មុខគ្នាកាលពីខែវិច្ឆិកានៅក្រៅជំនួបកំពូល G20 នៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ