ប្រទេសនីហ្សេរីយ៉ាក្លាយជាប្រទេសមានប្រជាជនច្រើនទី៤ ដោយក្នុងឆ្នាំនេះចំនួនប្រជាជន កើនដល់ ២១៦ លាននាក់
នីហ្សេរីយ៉ា៖ប្រជាជនជាង១៥លាននាក់នៅក្នុងទីក្រុង Lagos របស់ប្រទេសនីហ្សេរីយ៉ាកំពុងរស់នៅប្រណាំងប្រជែងជាមួយនឹងបញ្ហាគ្រប់យ៉ាងចាប់ពីថាមពលអគ្គិសនីដើម្បីបំភ្លឺផ្ទះរបស់ពួកគេ រហូតនៅតាមទីតាំងរថយន្តក្រុងសាធារណៈដែលជារឿយៗពួកគេបានធ្វើដំណើររយៈពេល2ម៉ោងតាមមធ្យោបាយនីមួយៗនៅក្នុងទីក្រុងដ៏ធំមួយនេះ។
ក្នុងរយៈពេល 3 ទសវត្សរ៍ខាងមុខ ចំនួនប្រជាជននៃប្រទេសអាហ្វ្រិកខាងលិចត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតចាប់ពី 216 លាននាក់នៅឆ្នាំនេះ ទៅ375លាននាក់! អង្គការសហប្រជាជាតិបានឲ្យដឹងថាការធ្វើឱ្យប្រទេសនីហ្សេរីយ៉ាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី4នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា ប្រទេសចិន និង សហរដ្ឋអាមេរិក នាបច្ចុប្បន្ននេះ។
អង្គការសហប្រជាជាតិបានបញ្ចេញរបាយការណ៍ព្យាករណ៍នៃចំនួនប្រជាជនពិភពលោកដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់៨ ប៊ីលាននាក់ ទោះបីជាមន្ត្រីជំនាញខ្លះលើកឡើងថាពួកគេត្រូវតែមានការប្រុងប្រយ័ត្នក្នុងលើរបាយការណ៍នេះក្តី អាចថាវាមិនមែនជាព្រឹត្តិការណ៍ច្បាស់លាស់បាន។
នីហ្សេរីយ៉ាជាប្រទេសមួយដែលស្ថិតក្នុងចំណោមប្រទេសទាំង8ដែលអង្គការសហប្រជាជាតិបាននិយាយថានឹងមានកំណើនប្រជាជនច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជននៅលើពិភពលោកនៅចន្លោះឆ្នាំ2050ដែលក្នុងនោះមានប្រទេសកុងហ្គោ អេត្យូពី និងតង់ហ្សានី និងប្រទសដទៃទៀតក្នុងតំបន់អាហ្វ្រិកដែរ៕