(ចិន)៖ ពលរដ្ឋចិនជាង២០០លាននាក់ បានឆ្លងជំងឺ និងទទួលបានការព្យាបាលជំងឺកូវីដ១៩ ចាប់តាំងពីប្រទេសនេះ ឈប់អនុវត្តន៍ គោលនយោបាយគ្មានជំងឺកូវីដ១៩។នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានចិន សិនហួរ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ចិន បានអនុវត្តន៍វិធានការគ្មានជំងឺកូវីដ១៩ដ៏តឹងរឹងបំផុតក្នុងពិភពលោកដែលបានរឹតត្បិតខ្លាំងលើវិធានការបិទខ្ទប់ ចត្តាឡីស័ក និងការធ្វើដំណើរ។ ប៉ុន្តែនៅ តែប្រឈមនឹងសំនួរអំពីប្រភពនៃវីរុសជំងឺកូវីដ១៩ ដែលបានរកឃើញជាដំបូងនៅទីក្រុងវូហានប្រទេសចិននៅចុងឆ្នាំ២០១៩។

តួលេខឆ្លងជំងឺកូវីដ១៩នៅប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំង ក្រោយគោលនយោបាយគ្មានជំងឺកូវីដ១៩ត្រូវបញ្ចប់ ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋចិន បានត្រលប់ទៅរកភាពប្រក្រតីវិញលែងរស់នៅក្រោមវិធានការបិទខ្ទប់ បើទោះជាការធ្វើដំណើរអន្តរជាតិចេញនិងចូលប្រទេសចិននៅមិនទាន់ វិលត្រលប់ទៅ ពេលវេលាមុនពេលផ្ទុះឆ្លងជំងឺកូវីដ១៩ក៏ដោយ។

គួររំលឹកថា ការអនុវត្តន៍វិធានការ គ្មានជំងឺកូវីដ១៩ ដ៏តឹងរឹងពីសំណាក់អាជ្ញាធរចិន បាននាំឱ្យកើតមានបាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងកំរ ហើយបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំ បំផុតលំដាប់ទី២ក្នុងពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ