នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានសំនួរជាច្រើនសួរមកកាន់ក្រុមការងារបច្ចេកទេស អំពីការសង្គ្រោះទិន្នន័យកុំព្យូទ័រ នៅពេលដែលទិន្នន័យទាំងនោះបាត់បង់ដោយសារមូលដ្ឋានមួយចំនួន ដូចខាងក្រោម៖

- ការលុបឯកសារដោយអចេតនា 

- បញ្ហាឧបករណ៍ផ្ទុកទិន្នន័យ 

- បញ្ហា Partition ឬ Unrecognized Disk

- ការ Format Disk

- ការលុបឯកសារពី Recycle Bin

- បញ្ហាប្រព័ន្ធប្រតិបត្តិការ (OS Crash)

- ការបំផ្លាញ ឬចាក់សោរឯកសារពីសំណាក់មេរោគ (ឧទាហរណ៍៖ មេរោគជម្រិតទារប្រាក់ Ransomware) 

ដើម្បីធ្វើការសង្គ្រោះទិន្នន័យមួយចំនួនត្រឡប់មកវិញ ក្រុមការងារសូមណែនាំពីកម្មវិធីសង្គ្រោះទិន្នន័យចំនួន ១០ ដូចខាងក្រោម៖

១- កម្មវិធី EaseUS Data Recovery Wizard (ទាញយក៖ https://bit.ly/2CoJE0P)

២- កម្មវិធី Stellar Data Recovery (ទាញយក៖ https://bit.ly/2V17x4Z)

៣- កម្មវិធី Disk Drill (ទាញយក៖ https://bit.ly/30WNmJl)

៤- កម្មវិធី Recuva (ទាញយក៖ https://bit.ly/3dgCJ6v)

៥- កម្មវិធី Recover My Files (ទាញយក៖ https://bit.ly/3fI2T3Y)

៦- កម្មវិធី Acronis Revive (ទាញយក៖ https://bit.ly/2CnPHTm)

៧- កម្មវិធី R-Studio (ទាញយក៖ https://bit.ly/3hKO8z9)

៨- កម្មវិធី Data Rescue (ទាញយក៖ https://bit.ly/313P8Zj)

៩- កម្មវិធី OnTrack EasyRecovery (ទាញយក៖ https://bit.ly/2YfjohN)

១០- កម្មវិធី Wise Data Recovery Software (ទាញយក៖ https://bit.ly/30XK4pe)

ដើម្បីការពារការបាត់បង់ទិន្នន័យ ការតម្លើងកម្មវិធី Backup និងរក្សាទុកនៅទីកន្លែងដែលមានសុវត្ថិភាព ហើយអាចធ្វើការ Restore គឺជាយន្តការដ៏ល្អបំផុត និងត្រូវបានអនុវត្តជាទូទៅ។លើសពីនេះក្រុមការងារសូមដាស់តឿនដល់បងប្អូនមេត្តាប្រុងប្រយ័ត្នរាល់ការទាញយកកម្មវិធីពីបណ្តាញអ៊ីនធឺណេត ពោលគឺសូមធ្វេីការទាញយកពីប្រភពច្បាស់លាស់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

#DataRecovery #DataBackup #DataRestoration #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ