(បរទេស)៖លោក Igor Kirillov មេបញ្ជាការកងកម្លាំងការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរុស្ស៊ី បញ្ជាក់ថា ដាននៃប្រតិបត្តិការធ្វើតេស្តថ្នាំពិសោធន៍ ត្រូវបានរកឃើញនៅដើមឆ្នាំនេះក្នុងទីក្រុង Lisichansk នៃសាធារណរដ្ឋប្រជាមានិត Lugansk ។ការធ្វើតេស្តនេះ គឺជាការសាកល្បងថ្នាំលើពលរដ្ឋអ៊ុយក្រែន គឺរួមមានថ្នាំរំញោចផ្លូវចិត្ត និងគ្រឿងញៀនមេតាដូន និងអាំហ្វេតាមីន ខណៈការសាកល្បងដំបូងគឺថ្នាំប្រឆាំងភាពអស់កម្លាំង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារ RT នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ដែលទទួលបានដោយក្រសួងការពារជាតិរុស្ស៊ី ការសាកល្បងនេះ គឺពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តភេទប្រុសចំនួន៥នាក់ ដែលមានអាយុក្រោម៣៥ឆ្នាំ និងមានទម្ងន់ប្រហែល៧០គីឡូក្រាម។ផលរំខានមួយចំនួនរបស់ថ្នាំទាំងនេះ រួមមានការបង្កឲ្យមានបញ្ហាផ្លូវចិត្ត ជំងឺឆ្កួតជ្រូក និងជំងឺសរសៃប្រសាទផ្សេងទៀត។
ទោះបីជាយ៉ាងណា គេមិនទាន់ឃើញមានការឆ្លើយតបពីភាគីអ៊ុយក្រែន ឬអាមេរិកវិញនោះទេ ជុំវិញការចោទប្រកាន់របស់រុស្ស៊ី៕