ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្មវិធី Miss Cosmo Cambodia កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង
ភ្នំពេញ ៖ Miss Cosmo Cambodia ជាកម្មវិធីប្រកួតសម្រស់ បានឈានមដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយនៅល្ងាចថ្ងៃទី២៤ ខែឧសភា ២០២៥ ដែលកម្មវិធីនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួម និងទស្សនិកជនជាតិនិងអន្តរជាតិ ។ ក្នុងនាមជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដៃគូរសហការដ៏ខ្លាំងបែបនេះ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យ Miss Cosmo Cambodia ក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក។
ការប្រកួតប្រជែងនៅឆ្នាំនេះ គឺស្វាគមន៍ការវិលត្រលប់មកវិញរបស់បេក្ខនារីដែលធ្លាប់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រកួត រួមជាមួយនឹងមុខស្រស់ និងមុខមាត់ថ្មីដែលត្រូវបានកំណត់ដើម្បីកំណត់ស្តង់ដារភាពស្រស់ស្អាតឡើងវិញ។ ជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លា ទេពកោសល្យចម្រុះ និងការតស៊ូមតិប្រកបដោយប្រសិទ្ធភាព ការប្រយុទ្ធដណ្តើមមកុដមិនដែលរំភើបជាងនេះទេ។
ជាមួយគ្នានេះ ភាពជោគជ័យដ៏ធំរបស់ Miss Cosmo Cambodia 2025 ទទួលបានការគាំទ្រពីម៉ាកយីហោ និងម្ចាស់អាជីវកម្មលំដាប់កំពូល ដោយបានលើកតម្កើងកិត្យានុភាពនៃការប្រកួតប្រជែងបន្ថែមទៀត។ យើងមានកិត្តិយសក្នុងការប្រកាសពីការឧបត្ថម្ភ និងភាពជាដៃគូនៃម៉ាកល្បីៗដូចខាងក្រោម៖ Morea, Bopha Kun, Liberty Carz, Idol, Freshie, Vital, Mee Chiet, Almee, Anik Hotel, GAP, LEVI's, Rottanak Cambodia, Sangkran Creative Lab, Swarovski, TADA, V Media, Sonitaang, Evenistaon, Alex & Sara, Sok Tan, LED Solutions, OCIC,Metfone.
លោកស្រី Fiffany Vu នាយិកាថ្នាក់ជាតិ របស់ Miss Cosmo Cambodia បានលើកឡើងនូវចំណាប់អារម្មណ៍ថា ក្នុងនាមជានាយិកាថ្នាក់ជាតិមួយរូប លោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។
លោកស្រី Fiffany Vu បន្តថា គោលដៅរបស់យើងគឺបញ្ចូលនូវចំនុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរ។ យើងប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដាពិភពលោករបស់ Miss Cosmo Cambodia ដោយបានផ្តល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់ បេសកកម្មជំរុញឲ្យមានសកម្មភាព និងវេទិកាដែលមានឥទ្ធិពល ។ ទន្ទឹមគ្នានេះ ពួកយើងមានការប្តេជ្ញាខ្ពស់ក្នុងការបង្ហាញនូវកិត្តិយ និងគុណតម្លៃនៃវប្បធម៌ ដោយធានារាល់កិច្ចការ បានឆ្លុះបញ្ចាំងពីស្មារតីជាតិជាពិស្តារ។
ក្នុងឱកាសនោះដែរលោកជំទាវ កេន អច្ឆរ៉ា ម្ចាស់ផលិតផលក្រុមហ៊ុន Morea ដែលជាម្ចាស់ឧបត្តម្ភធំរបស់ Miss Cosmo Cambodia បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់រាត្រីពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងនាមជាគណកម្មការមួយរូបក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនេះ គឺពិតជាមានមោទនភាពជាខ្លាំងសម្រាប់បេក្ខភាពគ្រប់រូបរបស់កម្ពុជានៅក្នុងរាត្រីនេះ ដែលគ្រប់គ្នាពោរពេញទៅដោយ ទេពកោសល្យ ទំនុកចិត្ត និងភាពក្លាហានដណ្ដើមយកម្កុដតែម្ដង។ ជាពិសេស លោកជំទាវទន្ទឹងរង់ចាំមើលបេក្ខភាពដែលមានទេពកោសល្យទាំងអស់ដែលនឹងបង្ហាញទេពកោសល្យ និង សមត្ថភាពរបស់គាត់មានទាំងអស់បញ្ជេញនៅយប់នេះ។
លោកជំទាវបានបញ្ជាក់បន្ថែមថា «ក្នុងនាម ជាគណកម្មការមួយរូប សម្រាប់ការដាក់ពិន្ទុក ខ្លួននាងខ្ញុំផ្ទាល់តែងតែធ្វើតាមគោលការណ៍ដាក់ពិន្ទុរបស់ Miss Cosmo Cambodia ដែលជារួមមានការផ្អែកលើកត្តាសំខាន់ៗមួយចំនួន ដែលមានការវាស់វែងច្បាស់លាស់។ ចំនុចសំខាន់ៗរួមមាន ភាពជឿជាក់លើខ្លួនឯង ជំនាញទំនាក់ទំនង វត្តមានលើឆាក និងបុគ្គលិកលក្ខណៈទូទៅ ជាពិសេសសម្ថតភាពលើកឆាករបស់គាត់ ក្នុងថ្ងៃនេះ និង វគ្គ Final តែម្តង»។
លោកជំទាវម្ចាស់ផលិតផល Morea រូបនេះ បញ្ជាក់ទៀតថា «ចំពោះម្ចាស់មកុដនឹងក្លាយជា BA របស់ Morea ហើយលើសពីនេះទៀត យើងមិនកំណត់ត្រឹមតែអ្នកឈ្នះនោះទេ។ យើងនឹងផ្តល់ឱកាសដល់អ្នកឈ្នះម្នាក់សម្រាប់ពានរង្វាន់ "Grow Skin" ដែលយើងនឹងផ្តល់ឱកាសដល់ BA របស់ម៉ូរៀផងដែល ៕