(បរទេស)៖ការស្រាវជ្រាវថ្មីដែលបោះពុម្ពនៅក្នុងទស្សនាវដ្តី «Nature Geoscience»ដោយអ្នកនិពន្ធឈ្មោះXiaodong Song និង Yi Yang នៃសកលវិទ្យាល័យ Peking របស់ប្រទេសចិនបានវិភាគរលករំញ័រ ពីការរញ្ជួយដីម្តងហើយម្តងទៀត សម្រាប់រយៈពេលប្រាំមួយទសវត្សរ៍ចុងក្រោយនេះ។ជាលទ្ធផល គេបានរកឃើញថា ស្នូលផែនដីហាក់ដូចជា ឈប់វិលក្នុងទិសដៅដូចគ្នាទៅនឹងភពផ្សេងទៀតហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Economic Times កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

អ្នកនិពន្ធទាំងពីរ បានរកឃើញថា ការបង្វិលនៃស្នូល សឹងតែឈប់ទៅហើយនៅប្រហែលឆ្នាំ២០០៩ ហើយបន្ទាប់មក បានប្រែជា វិលទៅទិសដៅបញ្ច្រាស់វិញ។ស្នូលផែនដីបានផ្លាស់ប្តូរទិសដៅរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយរឿងដូចគ្នានេះ អាចនឹងកើតឡើងម្តងទៀតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៤០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ