SAO PAULO ៖ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានបំផ្លិចបំផ្លាញតំបន់ឆ្នេរនៃរដ្ឋ Sao Paulo ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីលបានកើនឡើងដល់ ៤៨ នាក់ នេះបើយោងតាមតួលេខផ្លូវការបានបង្ហាញកាលពីថ្ងៃពុធ ប៉ុន្តែមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន ខណៈដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែកំពុងបន្ត។

អភិបាលក្រុង Sao Paulo លោក Tarcisio de Freitas បានប្រាប់អ្នកយកព័ត៌មានថា "បច្ចុប្បន្នយើងកំពុងស្វែងរកអ្នកបាត់ខ្លួនយ៉ាងហោចណាស់ ៣៨ នាក់ "ខណៈអ្នកព្យាករណ៍អាកាសធាតុបានព្រមានថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅថ្ងៃបន្ទាប់"។ រដ្ឋាភិបាលបានបន្ថែមទៀតថា ផ្លូវសំខាន់ៗដូចជាផ្លូវ Mogi-Bertioga និង Rio-Santos នៅតែត្រូវបានបិទដោយសារតែការរអិលបាក់ដី។ 

គួររំលឹកថា ទឹកជំនន់ក្នុងរដ្ឋ Sao Paulo ជាប់មាត់សមុទ្រ គឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ដែលវាយប្រហារប្រទេសប្រេស៊ីលនាពេលថ្មីៗនេះ ដែលជាកន្លែងសំណង់មិនល្អ ជារឿយៗនៅលើភ្នំអាចផ្តល់ផលសោកនាដកម្មក្នុងរដូវវស្សារបស់ប្រទេសនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ