អតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីម៉ិកស៊ិកម្នាក់ត្រូវបានកាត់ទោស ក្នុងសំណុំរឿងគ្រឿងញៀនរបស់អាមេរិក
1 ឆ្នាំ មុន
(បរទេស)៖ អតីតសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីម៉ិកស៊ិកម្នាក់ត្រូវបានកាត់ទោស នៅសហរដ្ឋអាមេរិកពីបទទទួលសំណូកយ៉ាងច្រើន ដើម្បីការពារក្រុមជួញដូរគ្រឿងញៀនដ៏ឃោរឃៅ ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោមសន្តិសុខដ៏តឹងរ៉ឹង គណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធញូវយ៉កអនាមិកមួយរូប បានពិភាក្សារយៈពេលបីថ្ងៃមុនពេលឈានដល់ការប្រកាសសាលក្រម ក្នុងសំណុំរឿងជួញដូរគ្រឿងញៀនប្រឆាំងនឹងអតីតរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសម៉ិកស៊ិក ហ្គេនណារ៉ូ ហ្គាសៀ លូណា (Genaro Garcia Luna)។មេធាវីរបស់គាត់បាននិយាយថា ការចោទប្រកាន់នេះគឺផ្អែកលើការកុហកពីឧក្រិដ្ឋជនមដែលចង់ដាក់ទណ្ឌកម្មលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់គាត់ និងដើម្បីទទួលបានការកាត់ទោស សម្រាប់ខ្លួនគេតាមរយៈការជួយព្រះរាជអាជ្ញា។
គួរបញ្ជាក់ថា ចៅក្រមក៏បានសិក្សាផងដែរថា ហ្គាសៀ លូណា (Garcia Luna) បានជួបជាមួយអ្នកនយោ បាយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងមន្ត្រីផ្សេងទៀត បានចាត់ទុកគាត់ជាដៃគូប្រយុទ្ធខាងក្រុមជួញដូរដ៏សំខាន់ ខណៈទីក្រុងវ៉ាស៊ីនតោនបានចាប់ ផ្តើមការជំរុញចំនួន ១.៦ ពាន់លានដុល្លារ ដើម្បីពង្រឹងការអនុវត្តច្បាប់ម៉ិកស៊ិក និងទប់ស្កាត់លំហូរនៃគ្រឿង ញៀន។ ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីម៉ិកស៊ិកបច្ចុប្បន្នបានស្នើយ៉ាងចំៗថា ទីក្រុងវ៉ាស៊ីនតោនគួរតែស៊ើបអង្កេតលើការអនុវត្តច្បាប់របស់ខ្លួន និងមន្ត្រីស៊ើប ការណ៍សម្ងាត់ដែលបានធ្វើការជាមួយ ហ្គាសៀ លូណា(Garcia Luna) ៕