(អាមេរិក)៖ ក្រោយហៅប្រធានាធិបតីអ៊ុយក្រែនថាជា «តារាកំប្លែង» និងនាំឱ្យប្រទេសធ្លាក់ចូលសង្គ្រាម ពេលនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទារលុយចំនួនជិត ៦០០ពាន់លានដុល្លារ ដែលអ៊ុយក្រែនជំពាក់អាមេរិកក្នុងសង្គ្រាមជាមួយរុស្ស៊ីជិត៣ឆ្នាំនេះ។ នេះបើតាមសេចក្តីរាយការណ៍ដោយ សារព័ត៌មាន Forbes កាលពីថ្ងៃទី២០ កុម្ភៈ កន្លងទៅ។ គេនៅពុំទាន់បានដឹងថា តើការប្រកាសទារលុយជិត ៦០០ពាន់លានដុល្លារនេះ តើអាមេរិក ចង់សំដៅលើទឹកប្រាក់ ឬ សំភារៈអាវុធទំនើបៗ ដែលអាមេរិកផ្តល់ដល់អ៊ុយក្រែនឬយ៉ាងណា?

គួររំលឹកថា លោកប្រធានាធិបតីអាមេរិកDonald Trumpបានវាយប្រហារធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន លោក Zelenskyy ដោយចាត់ទុកមេដឹកនាំអ៊ុយក្រែនរូបនេះជាជនផ្តាច់ការ និងគ្មានភាពជាអ្នកដឹកនាំប្រទេសបានឡើយ។

សម្រាប់លោកត្រាំ មេដឹកនាំអ៊ុយក្រែន Zelenskyy ថែមទាំងហានសារភាពទៀតថា ពាក់កណ្តាលនៃប្រាក់ដែលអាម៉េរិកបានជួយគឺបាត់បង់ ដែលជាការអះអាង មិនអាចទទួលយកបាន។ មេដឹកនាំអ៊ុយក្រែន ជាមនុស្សផ្តាច់ការគ្មានការបោះឆ្នោតត្រឹមត្រូវឡើយ ហើយប្រសិនបើលោក Zelenskyy មិនចង់ឲ្យបាត់បង់ប្រទេស និង មិនចង់ឃើញមនុស្សត្រូវស្លាប់បង្ហូរឈាមទៀតលោកគ្មានជម្រើសអ្វីក្រៅពីចូលតុចចារឲ្យបានលឿនជាទីបំផុតនោះទេ។

ការថ្លែងសារធ្ងន់ៗពីលោកដូណាល់ ត្រាំ គឺ ក្នុងពេលជាមួយគ្នានេះ អាម៉េរិកកំពុងតែចរចាដោយជោគជ័យក្នុងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដែលអ្វីៗទាំងអស់ត្រូវបានគេទទួលស្គាល់ថា មានតែត្រាំនិងរដ្ឋបាល ត្រាំ ប៉ុណ្ណោះដែលអាចធ្វើបាន ហើយនៅក្នុងរដ្ឋបាលលោកបៃដិន បរាជ័យក្នុងការនាំយកសន្តិភាព។សម្រាប់លោកត្រាំ លោកក៏ស្រលាញ់អ៊ុយក្រែនដែល តែរឿងគ្រប់យ៉ាងមេដឹកនាំអ៊ុយក្រែន បានធ្វើឲ្យមានវិនាសកម្មសម្លាប់ពលរដ្ឋរាប់លាននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ