(បាវិត)៖ នារីម្នាក់ ត្រូវគេសម្លាប់ ដោយកាត់ក្បាល ផ្តាច់ចេញពីខ្លួន បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០០និង៤០ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុច បន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមប្រភពពីសមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

គួរជម្រាបថា ចំពោះមូលហេតុ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវជាបន្ទាន់៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ