សម្ដេចតេជោ ហ៊ុន សែន មិនយល់ស្របឡើយចំពោះមតិថា គួរអនុវត្តដូចសិង្ហបុរី ដែលអ្នកចង់ជិះឡានត្រូវទិញសិទ្ធិទិញឡានជាមុនសិន
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេច «មិនយល់ស្របឡើយ ចំពោះការលើកឡើងជាមតិឲ្យអនុវត្តដូចប្រទេសសិង្ហបុរី ដែលអ្នកចង់ជិះឡានត្រូវទិញសិទ្ធិទិញឡានជាមុនសិន»។នេះ គឺជាការថ្លែងចេញពី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា «មានមតិខ្លះលើកឡើថា គួរតែធ្វើដូចប្រទេសសិង្ហបុរី» ដែលពីដំបូងមុនអ្នកណាម្នាក់ចង់ទិញឡាន គឺបុគ្គលនោះត្រូវទិញសិទ្ធិទិញឡានជាមុនសិន ដោយសិង្ហបុរីធ្វើបែបនេះ ដើម្បីកុំឲ្យមានការឡានច្រើនពេក។ ចំពោះមតិនេះ សម្ដេចតេជោ ហ៊ុន សែន «មិនយល់ស្របឡើយ»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «បងប្អូនខ្លះលើកជាមតិថា គួរធ្វើដូចសាំងហ្គាពួរទៅ ខ្ញុំថា អត់ទេ ធ្វើដូចសាំងហ្គាពួរយ៉ាងម៉េច? សាំងហ្គាពួរ គេដំបូងមុនអ្នកឯងទិញឡាន អ្នកឯងត្រូវបានសិទ្ធិ ទិញសិទ្ធិទិញឡានសិន ទិញសិទ្ធិមានឡានជិះ ព្រោះគេកំណត់ កុំឲ្យឡានវាច្រើនពេក…ឥឡូវឡានរបស់យើង មានជាង ១លាន ម៉ូតូជាង ៥លឿន វាច្រើនណាស់»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ