(ថៃ)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យមួយ ស្តីពីការរំលាយសភា ដោយ បានត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យ​ដែល​ចេញ​នៅ​ថ្ងៃ​ទី ១៧ ខែ​មីនា ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទនេះ ដោយក្នុងនោះរដ្ឋធម្មនុញ្ញ​ថៃ​ចែង​ថា ការ​បោះឆ្នោត​ត្រូវ​ធ្វើ​ចន្លោះ​ពី ៤៥ ទៅ ៦០ ថ្ងៃ​បន្ទាប់​ពី​ការ​រំលាយ​សភា។ នេះ​មាន​ន័យ​ថា ការ​បោះ​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

គួរំលឹកថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha បានស្នើសុំព្រះរាជក្រឹត្យរំលាយសភា មុនពេលបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់រដ្ឋាភិបាលនៅថ្ងៃទី ២៣ខែមីនា។លោកPrayut Chan-o-chaធ ដែលជាបេក្ខជនមកពីគណបក្ស Palang Pracharat នៅពេលនោះ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី។ លោកបានធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤ ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។

រដ្ឋធម្មនុញ្ញបច្ចុប្បន្នផ្តល់អំណាចដល់ព្រឹទ្ធសភា  សភាជាន់ខ្ពស់ក្នុងសភា  ជ្រើសរើសនាយករដ្ឋមន្ត្រីរួមគ្នា ជាមួយសភាតំណាង សភាជាន់ទាប ក្នុងអំឡុងពេលប្រាំឆ្នាំដំបូងនៃរដ្ឋាភិបាលដំបូង ដែលត្រូវបានបង្កើត ឡើងបន្ទាប់ពីការបោះឆ្នោត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ