BREAKING រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថាជាព័ត៌មានក្លែងក្លាយ ដែលកាសែតថៃមួយចំនួន មានការផ្សព្វផ្សាយថា «សម្តេចធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ»
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃបដិសេធនូវការលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា សូមទោសចំពោះឧបទ្ទវហេតុនៅប្រាសាទ»។លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិបានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃ The Nation ដែលថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំនោះ គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង។
លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាព តានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។លោកបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ។របាយការណ៍មួយចំនួនបានលើកឡើងមិនត្រឹមត្រូវថា ខ្ញុំបាននិយាយថា ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរស័ព្ទមកខ្ញុំ ដើម្បីសូមទោស។ បញ្ហានេះបានបង្កបញ្ហាដល់ភាគីកម្ពុជា ដោយសារគាត់មិនបានធ្វើបែបនេះ៕