(បរទេស)៖ទុរេនដែលលក់ធូរថ្លៃនៅលើទីផ្សារ ត្រូវបានអាជ្ញាធរវៀតណាមចេញការព្រមានពលរដ្ឋរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីចិនហាមឃាត់មិនឱ្យនាំចូលទៅកាន់ប្រទេសរបស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន VN Express នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីខែមុន អាជ្ញាធរចិនបានចេញស្ដង់ដាររឹតបណ្ដឹងថ្មីលើការនាំចូលទុរេនពីថៃ និងវៀតណាម ដោយតម្រូវឱ្យមានការត្រួតពិនិត្យលើសារធាតុគីមី Basic Yellow 2 ដែលអាចបង្កជំងឺមហារីក។ ចំណាត់ការភ្លាមៗបែបនេះ ធ្វើឱ្យអ្នកនាំចេញវៀតណាមជួបបញ្ហា ដោយសារតែមិនអាចឆ្លើយតបឱ្យបានទាន់ពេល ជាហេតុធ្វើឱ្យពួកគេត្រូវដឹកជញ្ជូនទុរេនមកវិញ ឬត្រូវជាប់គាំងនៅព្រំដែនចិន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ