(អ៊ុយក្រែន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

មុនគម្រប់ខួប ១ឆ្នាំគត់នៃការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ជាមួយគ្នានោះ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នក គឺជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ 

គួរជម្រាបថា នេះគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង ដែលបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារពុំមានការជូនដំណឹងជាមុន។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ