(នូវែលសេឡង់)៖ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានប្រកាសលាលែងពីតំណែង ដដោយមិនឱ្យលើសពីថ្ងៃទី៧ខែកុម្ភៈនោះទេ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានCNN នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
ស្របពេល ការបោះឆ្នោតសកល នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៤ ខែតុលា។លោកស្រី Jacinda Ardern បាននិយាយថា “សម្រាប់ខ្ញុំ វាដល់ពេលហើយ ខ្ញុំមិនស័ក្តិសមសម្រាប់រយៈពេលបួនឆ្នាំទៀតទេ»។នេះមានន័យថា លោកស្រីមិនមានផែនការឈរឈ្មោះបោះឆ្នោតនៅឆ្នាំនេះទេ ប៉ុន្តែចង់ចំណាយពេលជាមួយក្រុមគ្រួសារ។
អ្នកនយោបាយនូវែលសេឡង់ បានយល់ព្រមថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងរយៈពេលបីថ្ងៃទៀត។ ប្រសិនបើមេដឹកនាំត្រូវបានជ្រើសរើសដោយជោគជ័យ នោះពួកគេនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ខណៈឧបនាយករដ្ឋមន្ត្រី Grant Robertson នឹងមិនដាក់ឈ្មោះរបស់គាត់ជាមេដឹកនាំថ្មីរបស់គណបក្សការងារ ទេ៕