ជនសង្ស័យចំនួន១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធា តុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល ។

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ ដកហូតវត្ថុតាង ៖ -ម៉ូតូ0៤គ្រឿង -ម្សៅក្រាមសថ្លាចំនួន3កញ្ចប់តូច និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទើបជនសង្ស័យឈ្មោះ យឹម ង៉ុយ និង ឈ្មោះ បូរី រម្មណី ហៅអាទី បានសារភាពថាកាលពីជាង១០ថ្ងៃមុនពេលឃាត់ខ្លួន ពួកគេ និងបក្ខពួកសរុបមានគ្នា៦នាក់បានធ្វើសកម្មភាពដេញ កាប់យកម៉ូតូពីជនរ ងគ្រោះ២នាក់នៅចំណុចក្រោមស្ពានព្រែកព្នៅ ពេលធ្វើសកម្មភាពរួចពួកគេក៏ជិះម៉ូតូក៏ជិះបែកគ្នារៀងៗខ្លួន។  

ជនសង្ស័យទាំង២នាក់បានឲ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួច ពួកខ្លួននិងបក្ខពួកជាច្រើននាក់ទៀតតែងតែប្រមូលផ្តុំ គ្នាសេពគ្រឿងញៀនជាប្រចាំ លុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ក៏ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងការិយាល័យស្រាវជ្រាវប ទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលា ការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ