មណ្ឌលគិរី៖ដោយមានការដឹកនាំនិងចង្អុលបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការ​នគរបាលខេត្តមណ្ឌលគិរី​ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលយើងបានឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ ជាជនជាតិវៀតណាម បានជួលដីខ្មែរដាំកញ្ឆា-នៅព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៣​ វេលាម៉ោង១០​ និង ៣០​នាទី​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន​នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការ​នគរបាលខេត្ត និងដោយមានការសម្របសម្រួលពី លោក អ៊ាង​ សុគន្ធ​ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី​ និងមានការចូលរួមពីលោកអភិបាល ស្រុកពេជ្រាដា​ កម្លាំងអធិការស្រុកពេជ្រាដា និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបទីតាំងដាំកញ្ឆាមួយកន្លែងស្ថិត នៅភូមិម៉េប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន២​នាក់ ទី១.ឈ្មោះ ង្វៀន​ វ៉ាន់ហ្វាង​ ភេទប្រុស​ អាយុ៣២ឆ្នាំ​ ជនជាតិវៀតណាម ទីលំនៅភូមវូយបា​ ឃុំធុងដូរ​ ស្រុកវិញ​ ខេត្តងាអាន​ ប្រទេសវៀតណាម ទី២.ឈ្មោះ ហ្វាម​ វ៉ាន់ថាយ​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជនជាតិវៀតណាម​ មានទីលំនៅ​ភូមិវូយបា​ ឃុំធុងដូ​រ ស្រុកវិញ ខេត្តងាអាន​ វៀតណាម​ កាន់លិខិតឆ្លងដែនលេខ C2369263 ចាប់យកបានវត្ថុតាងរួមមាន÷១.កញ្ឆាស្ងួតចំនួន​ ០២កញ្ចប់ , ២.ជីគីមីចំនួន​ ៣០​ ការុង
៣.ថ្នាំបំប៉នកញ្ឆា២៧កំប៉ុង , ៤.កែវជ័របណ្តុះកូនកញ្ឆា ចំនួន​ ៥០០កែវ , ៥.ជញ្ជីងថ្លឹងកញ្ឆាក្រៀម​ ចំនួន ០៣គ្រឿង , ៦.ម៉ាស៉ីនអ៊ុតកញ្ចប់កញ្ឆា ចំនួន​ ០៣​ គ្រឿង , ៧.ថង់វេចខ្ចប់កញ្ឆា ចំនួន​ ៤៣៨ ថង់ , ៨.ជីម្សៅបំប៉នកញ្ឆា​ ចំនួន​ ០៨កញ្ចប់ , ០៩.ថ្នាំជ្រលក់កញ្ឆា ចំនួន​ ១២កំប៉ុង , ១០.ថ្នាំបាញ់ស្មៅ ចំនួន​ ០៤កញ្ចប់ ១១.ធុងបាញ់ថ្នាំ ចំនួន​ ០១ , ១២.ស្លាកលេខម៉ូតូ(វៀតណាម)​ចំនួន​ ០២សន្លឹក , ១៣.ការុងចំនួន​ ១៧៦​ ការុង , ១៤.អាវសម្រាប់ការពារបាញ់ថ្នាំ​ ១ឈុត , ១៥.ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន​ ០២ប្រអប់ , ១៦.ថ្នាំប៉ូវកញ្ឆា​ ០១ធុង២០លីត្រ , ១៧.ថូរជ័រដាំកញ្ឆាចំនួន​ ៧២០ថូ , ១៨.សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន​ ១២កញ្ចប់ , ១៩.លិខិតឆ្លងដែនចំនួន​ ០៣ក្បាល , ២០.ប័ណ្ណសំគាល់ខ្លួនចំនួន​ ០២សន្លឹក , ២១.ឯកសារចំនួន​ ៤២សន្លឹក
២២. បា​នកាប់ដេីមកញ្ឆាស្រស់​ នឹងដុតកម្ទេចចោលចំនួន​ ១០៦៧១​ ដេីម​ ទម្ងន់​ ១២០៥គីឡូក្រាម បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន​ ដេីម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ