(មីយ៉ាន់ម៉ា)៖ របបសឹកមីយ៉ាន់ម៉ា បានដោះលែងអ្នកទោស៣.១១៣នាក់ រួមមានជនបរទេស៩៨នាក់ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់ប្រទេស។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNAនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

បើតាមសេចក្តីថ្លែងការណ៍ ចេញដោយរដ្ឋាភិបាលយោធា បានឱ្យដឹងថា ឧត្តមសេនីយ៍ អ៊ុង លីន ដ្វេ រដ្ឋលេខាមួយរូបនៃរបបយោធាមីយ៉ាន់ម៉ា បាននិយាយថា ការលើកលែងទោសនេះ គឺដើម្បីអបអរបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន់ម៉ា និងដើម្បីភាពរីករាយរបស់ប្រជាជន។

គួរជម្រាបថា យ៉ាងហោចណាស់មនុស្ស១៧.៤៦០នាក់ស្ថិតក្នុងការឃុំខ្លួននៅឡើយនិង៣.២៤០នាក់ត្រូវបានសម្លាប់ដោយរបបយោធា ។ជុំវិញវិបត្តិមីយ៉ាន់ម៉ានេះដែរ កន្លងទៅ មនុស្សស្លាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាលើពិធីមួយរបស់ក្រុមឧទ្ទាម បានកើនដល់១៧០នាក់។ការទម្លាក់គ្រាប់បែកកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍មុនបានបំផ្លាញភូមិប៉ាហ្ស៊ីគ្យី ទាំងមូលនៅតំបន់សាហ្គាំង(Sagaing)ដែលកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋាភិបាល។៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ