(បរទេស)៖ អង្គការសហប្រជាជាតិ បានអំពាវនាវរកប្រាក់ជាង១ ពាន់លានដុល្លារ ដើម្បីជួយប្រជាជនជាង ៥លាននាក់នៅក្នុងទីក្រុងតួកគីក្នុងរយៈពេល ៣ខែបន្ទាប់ពីការរញ្ជួយដីដ៏សាហាវ បានសម្លាប់មនុស្សជាង ៣៦០០០ នាក់នៅភាគខាងត្បូងនៃប្រទេស។នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានAFP នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោកម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) បានទៅទស្សនាតួកគី កាលពីសប្តាហ៍មុន បាននិយាយថា ប្រជាជនបានជួបប្រទះនូវការឈឺចាប់ មិនអាចនិយាយបាន។ លោកបន្តថា «យើងត្រូវតែឈរជាមួយពួកគេ នៅក្នុងពេលវេលាដ៏លំបាកបំផុតរបស់ពួកគេ ហើយធានាថាពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការ»។
អ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ រថយន្តចំនួន១១៩ គ្រឿងបានឆ្លង កាត់ច្រកបាប អាល់-ហាវ៉ា (Bab al-Hawa) និង បាប អាល់-សាឡាម (Bab al-Salam) ចាប់តាំងពីការរញ្ជួយ ដីមក។ ទន្ទឹមនឹងនេះដែរ ក្បួនរថយន្តជំនួយចំនួន១៥ គ្រឿងមកពីប្រទេសកាតា បានទៅដល់ទីក្រុងអាហ្វ្រិន ដែលកាន់ កាប់ដោយក្រុមឧទ្ទាម ដោយនាំយកអាហារដែលត្រូវការជាចាំបាច់ ថ្នាំពេទ្យ និងតង់៕