(នេប៉ាល)៖ ទីបំផុត ក្រុមស្វែងរកនៅក្នុងប្រទេសនេប៉ាល់បានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ Yeti Airlines ដែលបានធ្លាក់នៅផូការ៉ា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨នាក់ក្នុងចំណោមមនុស្ស ៧២នាក់នៅលើយន្តហោះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារ AFP នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ 

ប្រអប់ខ្មៅរបស់យន្តហោះ Yeti Airlines ATR-72 ត្រូវបានរកឃើញ ខណៈដែលការស្វែងរកបានបន្តកាលពីថ្ងៃចន្ទសម្រាប់មនុស្ស ៥នាក់ដែលនៅតែបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយខ្យល់ដ៏សាហាវបំផុតមួយនៅក្នុងប្រទេសតូចមួយនៃភ្នំហិមាល័យ។ជើងហោះហើរ Yeti Airlines ពីទីក្រុងកាត់មេនឌូ ដែលដឹកអ្នកដំណើរ ៦៨នាក់ និងសមាជិកនាវិក៤នាក់ បានធ្លាក់ប៉ុន្មាននាទីមុនពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិផូការ៉ា នៅព្រឹកថ្ងៃអាទិត្យ។

គួរជម្រាបថា ក្រុមមន្ត្រីបានប្រាប់កាសែត The National ថា យន្តហោះបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៣០០ ម៉ែត្ររវាងអាកាសយានដ្ឋានចាស់របស់ទីក្រុងផូការ៉ា និងអាកាសយានដ្ឋានអន្តរជាតិថ្មីរបស់វា ហើយបាន “បែកជាបំណែកៗ”៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ